
ភោជនីយដ្ឋាន “ផ្ទះកសិដ្ឋាន”
ភោជនីយដ្ឋាន “ផ្ទះកសិដ្ឋាន”
មុខម្ហូបដ៏ឈ្ងុយឆ្ងាញ់នៅក្នុងភោជនីយដ្ឋាន ផ្ទះកសិដ្ឋាន ត្រូវបានរៀបចំឡើងដោយគ្រឿងផ្សំពីក្នុងកសិដ្ឋានរបស់យើងផ្ទាល់ដែលដាំនៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបានលើបរិវេណផ្ទៃដី ១៥០ហិតារបស់គម្រោងអង្គការតុកកែញញឹមកម្ពុជា ។ បន្លែនិងផ្លែឈើភាគច្រើនត្រូវបានដាំនៅលើដីវាលនិងច្បារដំណាំរបស់យើង។ ត្រី និងសត្វចិញ្ចឹងផ្សេងៗដូចជាមាន់និងគោជាដើម ត្រូវបានបង្កាត់ពូជនិងចញ្ចឹមដោយបុគ្គលិកសិដ្ឋានរបស់យើងផ្ទាល់។
លក្ខណបែបនេះធ្វើអោយយើងមានគ្រឿងផ្សំថ្មីៗ ស្រស់ៗ ដែលជាចំនុចពិសេសសម្រាប់ការចំអិនអាហារដ៏ល្អឥតខ្ចោះនៅក្នុងផ្ទះបាយរបស់យើង។ សូមសាកល្បងដោយខ្លួនឯង ដើម្បីទទួលបានអាហារដ៏មានឳជារស។















