




នៅក្នុងស្រុករលាផ្អៀរ តាមផ្លូវពីព្រៃខ្មែរ ទៅក្រាំងតាមម មានភូមិជាច្រើនដែលត្រូវបានគេស្គាល់ថាជាភូមិដែលធ្វើរបស់ប្រើប្រាស់ប្រចាំថ្ងៃពីឬស្សី។ ជំនាញចាក់កញ្ជែងពីឬស្សីជាជំនាញដែលចេះតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់។ អ្នកភូមិធ្វើរបស់របរទាំងនេះឡើងសំរាប់ប្រើប្រាស់ផ្ទាល់ក្នុងគ្រួសាររបស់គេ ហើយរបស់ខ្លះធ្វើឡើងដើម្បីលក់ក្នុងការរកប្រាក់ចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់គ្រួសារ។


លោកអ្នកអាចធ្វើដំណើរដោយឡានក្នុងរយះចម្ងាយ 70 គីឡូម៉ែត្រពី ហ្វាមហៅស៍ រីស្សត ដើម្បីទស្សនាទឹកធ្លាក់ ជ្រាវ ដ៏ស្រស់ស្អាត។
នេះមិនមែនគ្រាន់តែជាដំណើរកម្សាន្តធម្មតានោះទេ តែវាជាដំណើរកម្សាន្តបែបផ្សងព្រេងសម្រាប់អ្នកដែលចូលចិត្តបែបធម្មជាតិ ជាមួយនឹងការហែលក្នុងទឹកដ៏ត្រជាក់សំរាប់លេងកម្រាន្ត។ ការដើរឆ្លងកាត់ព្រៃ ដើម្បីឡើងទៅលើភ្នំជាមួយទេសភាពខៀវស្រងាត់ នឹងនាំលោកអ្នកទៅកាន់ទឹកជ្រោះជាច្រើនដំណាក់ផ្សេងៗគ្នា ដែលមានកន្លែងសំរាប់ហែលទឹកបែបធម្មជាតិនៅតាមកន្លែងមួយចំនួន។
ស្ថិតនៅលើជម្រាលភ្នំឱរ៉ាល់ ជិតកំពូលភ្នំជ្រាវ តំបន់នេះផ្តល់នូវទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៃជួរភ្នំក្រវាញ។ នៅតាមផ្លូវ អ្នកនឹងរីករាយជាមួយទេសភាពវាលស្រែដ៏ស្រស់ស្អាត ដែលផ្លាស់ប្តូរទៅតាមរដូវកាល ជាមួយនឹងប្រជាកសិករកំពុងធ្វើការក្នុងស្រែ និងចម្ការអំពៅ។

ការដើរគោះអង្ក្រងយកពង



ការរៀនធ្វើម្ហូប
“ម្ហូបខ្មែរច្នៃប្រឌិតថ្មី”