ភោជនីយដ្ឋានរបស់យើង – រតនសម្បត្តិនៃម្ហូបខ្មែរ និង កសិដ្ឋានរបស់យើង។
យើងខ្ញុំមានបម្រើម្ហូបអាហារគ្រប់ប្រភេទ មិនថាអាហារសម្រន់ អាហារបែបអន្តរជាតិ អាហារបែបខ្មែរពិតៗ ក៏ដូចជាម្ហូបអាហារដ៏វិចិត្រ ។ រមណីយដ្ឋានផ្ទះកសិដ្ឋានគឺជាគោលដៅមួយក្នុងប្រទេសកម្ពុជាយើងសំរាប់អ្នកចូលចិត្តស្វែងយល់និងចង់សាកល្បងម្ហូបអាហារ ដោយមានគ្រឿងផ្សំថ្មីៗនិងស្រស់ៗពីកសិដ្ឋានរបស់យើង។
ម្ហូបប្រចាំតំបន់
«ភោជនីយដ្ឋាន “កសិដ្ឋាន»
ភោជនីយដ្ឋានចំម្បងរបស់យើងគឺម្ហូបខ្មែរបែបប្រពៃណី ដែលមានផ្តល់ជូនមុខម្ហូបផ្សេងៗជាច្រើនប្រចាំតំបន់ ជាមួយរបៀបនឹងការតុបតែងបែបទាន់សម័យបំផុតនៅក្នុងប្រទេស។ យើងក៏មានមុខម្ហូបពិសេសប្រចាំថ្ងៃផងដែរ ជាមួយនឹងអ្វីដែលថ្មីៗ ស្រស់ៗ និងសម្រិតសម្រាំងនៅកសិដ្ឋានរបស់យើង។
អាហារដ្ឋានម្ហូបវិចិត្រ
ភោជនីយដ្ឋាន “អ៊ុន”
នៅក្នុងភោជនីយដ្ឋាន “អ៊ុន” ដែលត្រូវបានយកលំនាំឈ្មោះតាមមេចុងភៅរបស់យើងឈ្មោះ ម៉ារីយ៉ា អ៊ុន នួន ដែលបានបង្កើតស្នាដៃដ៏អស្ចារ្យកម្រិតពិភពលោក ដោយរចនាម្ហូបខ្មែរបែបទំនើបទៅលើចានដែលមានរចនាបទសមស្របជាមួយនឹងម្ហូប។
អាហារដ្ឋានម្ហូបវិចិត្រ
“ពិសារអាហារលើតុមេចុងភៅផ្ទាល់”
រីករាយការទស្សនានិងពិសារម្ហូបដ៏ឆ្ងាញ់របស់មេចុងភៅ ម៉ារីយ៉ា អ៊ុន នួន ជាមួយបរិយាកាសស្និទ្ធស្នាលក្នុងផ្ទះបឹងហ្គាឡូឯកជនរបស់ស្ថាបនិករបស់អង្គការតុកកែញញឹម។ វាគឺជាបទពិសោធន៍និងការចងចាំដ៏អស្ចារ្យ។
បារជាប់អាងហែលទឹក
យើងមានបម្រើជូនជាមួយអាហារសម្រន់ដ៏ឆ្ងាញ់បែបខ្មែរនិងអន្តរជាតិនៅអាងហែលទឹក ស្របពេលដែលអ្នកគេងអាំងថ្ងៃអមជាមួយទេសភាពថ្ងៃរៀបលិច។
ជម្រក កាហ្វេ
ហាងកាហ្វេតូចមួយនៅ ជម្រកស្ប៉ា ផ្តល់ជូននូវអាហារសម្រន់ដែលល្អសម្រាប់សុខភាព ទឹកផ្លែឈើស្រស់ៗ និងភេសជ្ជៈគ្មានជាតិអាល់កុល ជាមួយនឹងនំសាំងវិចនិងប្រភេទសាឡាដជាច្រើនមុខដែលអ្នកអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។