ជម្រក ស្ប៉ា
ផ្ដល់បទពិសោធន៍សម្រាប់ខ្លួនអ្នកជាមួយបរិយាកាសត្រូពិចនៃកន្លែងថ្មីរបស់យើងនៅ ជម្រកស្ប៉ា លើផ្ទៃដី ៨០០០ ម៉ែត្រការ៉េ។ ។ វាជាកន្លែងដ៏ស្រស់ស្អាតនិងទាក់ទាញភ្ញៀវគ្រប់រូប ហើយក៏ជាកន្លែងសម្រាកលំហែនិងបញ្ចូលថាមពលជីវិតឡើងវិញ។
ក្រុមអ្នកម៉ាស្សាដែលមានបទពិសោធន៍របស់យើងនៅទីនេះរង់ចាំបម្រើលោកអ្នក នៅពេលអ្នកចង់ចំណាយពេលវាលាដើម្បីខ្លួនឯង អោយមានអារម្មណ៍ស្រស់ស្រាយ និងពោរពេញដោយថាមពល។ យើងផ្ដល់ជូនអ្នកនូវប្រភេទនៃការម៉ាស្សាផ្សេងៗ ដើម្បីបង្កើនសុខមាលភាព រក្សាតុល្យភាព និងធ្វើឲ្យសុខភាពប្រសើរឡើងវិញ។

ការព្យាបាល
អ្នកនឹងរីករាយជាឯកជន ឬលក្ខណជាដៃគូជាមួយនឹងការព្យាបាលបែបបូរាណប្រចាំតំបន់អាស៊ីអាគ្នេយ៍ មិនថាអ្នកចង់បានការថែទាំសម្ផស្សផ្ទៃមុខនិងដងខ្លួន ឬអ្នកចង់ទទួលយកការព្យាបាលចលនាដ៏សម្បូរបែបរបស់យើង។




នៅហ្វាមហៅស៍រីស្សតនិងស្ប៉ា របស់យើងទទួលស្វាគមន៏ពិសេសសំរាប់គ្រួសារដែលមានកូនតូចៗ។ ដោយឡែកសម្រាប់អាងទឹកសម្អាតដោយអំបិលនៅក្នុងជម្រកស្ប៉ារបស់យើងគឺសម្រាប់តែមនុស្សធំដែលស្នាក់នៅរីស្សតរបស់យើងតែប៉ុណ្តោះ ដែលអាចសម្រាកលំហែជាមួយភាពស្ងប់ស្ងាត់នៅទីនេះ។
កន្លែងហាត់ប្រាណរបស់យើងមានបំពាក់គ្រឿងបរិក្ខារដ៍សមស្រប មានបិរយាកាសត្រជាក់ ហើយអ្នកក៏អាចមើលឃើញទៅអាងហែលទឹកដ៏ធំ ដែលស្ថិតនៅចំណុចកណ្តាលបរិវេណជម្រកស្ប៉ារបស់យើង ដែលជួយកាត់បន្ថយភាពនឿយហត់ពីការហាត់ប្រាណរបស់អ្នក ហើយអាចឲ្យអ្នករកឃើញថាទីណាជាជម្រើសបន្ទាប់ ក្រោយការហាត់ប្រាណរបស់អ្នក។

ដំណើរកម្សាន្តផ្សេងៗ:
កម្មវិធីសកម្មភាពខាងក្រៅរីស្សត
ភ្ញៀវរបស់ហ្វាមហៅស៍រីស្សតនិងស្ប៉ា នឹងទទួលបានបទពិសោធន៍បន្ថែមពីជីវិតតាមជនបទនៃប្រទេសកម្ពុជា។ ទោះបីកន្លែងខ្លះនៅឆ្ងាយៗពីកន្លែងអ្នកទេសចរណ៏ធ្លាប់បានទៅដល់ក៏ដោយ ប៉ុន្តែភ្ញៀវយើងអាចកក់ដំណើរកម្សាន្តនេះបានជាប្រចាំ។ មិនថាលោកអ្នកមានពេលតិច ឬមានពេលពេញមួយថ្ងៃនោះទេ ពួកយើងនឹងផ្ដល់ជម្រើសដំណើរកម្សាន្តអោយត្រូវសម្រាប់លោកអ្នក។

