
ពួកយើងជាគម្រោងមួយរបស់អង្គការតុកកែញញឹម ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយនៅក្នុងប្រទេសកម្ពុជា
“ហ្វាមហៅស៍រីស្សតនិងស្ប៉ារបស់យើង គឺជាផ្នែកមួយដ៏សំខាន់នៃសាលា តុកកែញញឹម ដែលត្រូវបានដាក់ឱ្យដំណើរការជាអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថា “តុកកែញញឹម” នៅក្នុងឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅតាមជនបទនៃប្រទេសកម្ពុជាប្រកបដោយចេរភាព តាមរយៈការសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។






នៅលើផ្ទៃដីចំនួន ១៥០ ហិកតា អង្គការនេះដំណើរការមិនត្រឹមតែជា រមណីយដ្ឋានប្រណិតប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសាលា ដែលបង្រៀនពីរភាសា និងសាលាមត្តេយ្យដ៏អស្ចារ្យមួយ ក៏ដូចជាកន្លែងធ្វើសិប្បកម្មផ្សេងៗផងដែរ ដែលជួយដល់យុវជនដែលជួបការលំបាកមកពីតំបន់ផ្សេងៗគ្នានៃប្រទេសកម្ពុជា ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញ។ ការផ្តោតសំខាន់មួយទៀតគឺកសិកម្ម និងការចិញ្ចឹមសត្វ។ សាច់ និងត្រីភាគច្រើន ក៏ដូចជាបន្លែ និងផ្លែឈើស្ទើរតែទាំងអស់គឺបានមកពីកសិដ្ឋានផ្ទាល់របស់យើង ដែលជាផ្នត់គំនិតថ្មី ក្នុងការយកផលិតផលថ្មីៗស្រស់ៗទាំងនោះសំរាប់ប្រើប្រាស់ក្នុងភោជនីយដ្ឋានរបស់យើង។ វាជាភាពល្អប្រសើរមួយ ដែលភ្ញៀវទាំងអស់ដឹងថា ប្រាក់ចំណូលដែលបានពីរីស្សត នឹងត្រូវបានវិនិយោគឡើងវិញនៅក្នុងគម្រោងសាលារៀន តុកកែញញឹម របស់យើង។ ជាមួយគ្នានេះ ផងដែល ហ្វាមហៅស៍រីស្សតនិងស្ប៉ា ក៏ជាកន្លែងបណ្តុះបណ្តាលដ៏ធំបំផុតរបស់ អង្គការតុកកែញញឹមកម្ពុជា ដែលបង្ហាញពីនិរន្តរភាពក្នុងការធ្វើដំណើរ និងទេសចរណ៍ វិស្សមកាលជាមួយនឹងគោលបំណង។