Elegant and sophisticated fine dining luxury restaurant in Cambodia, showcasing exquisite culinary artistry

ភោជនីយដ្ឋានរបស់យើង - រតនសម្បត្តិនៃម្ហូបខ្មែរ និង កសិដ្ឋានរបស់យើង។

យើងខ្ញុំមានបម្រើម្ហូបអាហារគ្រប់ប្រភេទ មិនថាអាហារសម្រន់ អាហារបែប​អន្តរជាតិ អាហារ​បែប​ខ្មែរពិតៗ ក៏ដូចជាម្ហូបអាហារដ៏វិចិត្រ ។ រមណីយដ្ឋានផ្ទះ​កសិដ្ឋាន​គឺជាគោលដៅមួយក្នុងប្រទេសកម្ពុជាយើងសំរាប់អ្នកចូលចិត្តស្វែងយល់និងចង់សាកល្បងម្ហូបអាហារ ដោយមានគ្រឿង​ផ្សំ​ថ្មីៗនិងស្រស់ៗពីកសិដ្ឋានរបស់យើង។

Scenic view of a boutique resort's farm-to-table farmhouse restaurant, set amidst natural beauty in Cambodia

ម្ហូបប្រចាំតំបន់

«ភោជនីយដ្ឋាន "កសិដ្ឋាន»

ភោជនីយដ្ឋានចំម្បងរបស់យើងគឺម្ហូបខ្មែរបែបប្រពៃណី ដែលមានផ្តល់ជូនមុខម្ហូបផ្សេងៗជាច្រើនប្រចាំតំបន់ ជាមួយ​របៀបនឹងការ​តុប​តែង​បែប​ទាន់​សម័យបំផុតនៅក្នុងប្រទេស។ យើងក៏មានមុខម្ហូបពិសេសប្រចាំថ្ងៃផងដែរ ជាមួយនឹងអ្វីដែលថ្មីៗ ស្រស់ៗ និងសម្រិតសម្រាំងនៅកសិដ្ឋានរបស់យើង។

ចូលទៅកាន់ភោជនីយដ្ឋាន “ផ្ទះកសិដ្ឋាន”

អាហារដ្ឋានម្ហូបវិចិត្រ

ភោជនីយដ្ឋាន "អ៊ុន"

នៅក្នុងភោជនីយដ្ឋាន “អ៊ុន” ដែលត្រូវបានយកលំនាំឈ្មោះតាមមេចុងភៅរបស់យើងឈ្មោះ​ ម៉ារីយ៉ា អ៊ុន នួន ដែលបានបង្កើតស្នាដៃដ៏អស្ចារ្យកម្រិតពិភពលោក ដោយរចនាម្ហូបខ្មែរបែបទំនើបទៅលើចានដែលមានរចនាបទសមស្របជាមួយនឹងម្ហូប។

ចូលទៅកាន់ភោជនីយដ្ឋាន “អ៊ុន”

Masterful fine dining preparation with a chef artfully seasoning a dish with salt, epitomizing culinary precision in a Cambodian luxury restaurant
Team of skilled chefs collaboratively crafting gourmet dishes in a fine dining luxury restaurant kitchen in Cambodia

អាហារដ្ឋានម្ហូបវិចិត្រ

"ពិសារអាហារលើតុមេចុងភៅផ្ទាល់"

រីករាយការទស្សនានិងពិសារម្ហូបដ៏ឆ្ងាញ់របស់មេចុងភៅ ម៉ារីយ៉ា អ៊ុន នួន ជាមួយបរិយាកាសស្និទ្ធស្នាលក្នុង​ផ្ទះបឹងហ្គាឡូឯកជនរបស់ស្ថាបនិក​របស់អង្គការតុកកែ​ញញឹម​។ វាគឺជាបទពិសោធន៍និងការចងចាំដ៏អស្ចារ្យ។​

ចូលទៅកាន់ភោជនីយដ្ឋានដែលមានចុងភៅចម្អិនផ្ទាល់

បារជាប់អាងហែលទឹក

យើងមានបម្រើ​ជូន​ជាមួយអាហារសម្រន់ដ៏ឆ្ងាញ់​បែបខ្មែរនិងអន្តរជាតិនៅអាងហែលទឹក ស្របពេលដែលអ្នកគេងអាំងថ្ងៃ​អមជាមួយទេសភាពថ្ងៃរៀបលិច។​

ជម្រក កាហ្វេ

ហាងកាហ្វេតូចមួយនៅ ជម្រកស្ប៉ា ផ្តល់ជូននូវអាហារសម្រន់ដែលល្អសម្រាប់សុខភាព ទឹកផ្លែឈើស្រស់ៗ និងភេសជ្ជៈគ្មានជាតិអាល់កុល ជាមួយនឹងនំសាំងវិចនិងប្រភេទសាឡាដជាច្រើនមុខ​​ដែលអ្នកអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។​