កិច្ចប្រជុំប្រកបដោយការបំផុតគំនិត

នៅក្នុងបរិវេណអង្គការតុកកែញញឹមកម្ពុជាគឺជាកន្លែងដ៏ពិសេសប្លែកគេ។ យើងមានកន្លែងប្រជុំពីរផ្សេងគ្នាសម្រាប់កម្មវិធីជួបជុំនៃបណ្ដាក្រុមហ៊ុននិងអង្គការនានាទាំងក្នុងស្រុកនិងអន្តរជាតិ។

Modern and sophisticated air-conditioned meeting room within the resort, designed for comfort and functionality in a luxury setting

បន្ទប់ប្រជុំបំពាក់ដោយម៉ាស៊ីនត្រជាក់

បន្ទប់ប្រជុំរបស់យើងត្រូវបានប្រើប្រាស់មួយសប្ដាហ៍ម្ដងជាកន្លែងបញ្ចាំងភាពយន្ដសម្រាប់សិស្សានុសិស្ស។ ក្រៅពីនោះ អគារដែលមានបំពាក់ដោយប្រព័ន្ធសម្លេងនិងអាចបញ្ចាំងស្លាយបាននេះគឺជាកន្លែងដ៏សក្ដិសមបំផុតសម្រាប់ការប្រជុំនានារបស់លោកអ្នក ហើយវាអាចផ្ទុកសមាជិកបានរហូតដល់៤០នាក់។

សាលប្រជុំ

ជម្រើសដ៏ល្អជាទីសម្រាប់ការបំផុសគំនិតកាន់តែទូលំទូលាយប្រកបដោយបរិយាកាស ដែលមានខ្យល់បរិសុទ្ធនោះគឺសាលប្រជុំចំហររបស់យើង។ ទីនេះយើងអាចផ្ទុកមនុស្សបាន៨០នាក់ ហើយក៏ត្រូវបានបំពាក់ដោយឧបករណ៍និងសម្ភារសមស្របសម្រាប់កិច្ចប្រជុំរបស់លោកអ្នកផងដែរ។