luxury suite patio in Cambodia

មានអារម្មណ៍ដូចនៅផ្ទះខ្លួនឯងពេលស្នាក់នៅផ្ទះបឹងហ្គាឡូ និងបន្ទប់ប្រណិតរបស់យើង។

ផ្ទះបឹងហ្គាឡូទាន់សម័យនិងបន្ទប់ដ៏ប្រណិតរបស់យើង ហ៊ុំពទ្ធ័ដោយសួនច្បារខៀវស្រងាត់។ មិនថាអ្នកកំពុងស្វែងរកកន្លែងសម្រាកបែបស្ងប់ស្ងាត់ឬចង់ធ្វើអ្វីដែលល្អសម្រាប់ខ្លួនអ្នកនិងប្រជាជននៅជនបទនៃប្រទេសកម្ពុជានោះឡើយ ក្នុងអំឡុងពេលវិស្សមកាលលក្ខណះគ្រួសារនៅរីស្សតរបស់យើង អ្នកនឹងមានអារម្មណ៍ដូចជានៅផ្ទះរបស់ខ្លួនផ្ទាល់។

Spacious and luxurious Premium Khmer Boutique Bungalow in a tropical Cambodian setting

បឹងហ្គាឡូ ដឺឡាក់

បន្ទប់​ដែលមានរចនាបថបែបខ្មែរបំពាក់ដោយម៉ាស៊ីនត្រជាក់​ បន្ទប់ដឺឡាក់ចំនួន១២បន្ទប់អមជាមួយ​​គ្រឿងសង្ហារឹមដែលយកចេញពីរោង​ជាងឈើ​របស់យើងផ្ទាល់​ ជាជម្រើសដ៏ល្អ​​ដែល​អ្នកគួរចំណាយពេលសំរាប់ការសម្រាក​លំហែ។ វាជា​កន្លែង​ដែល​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍ល្អ និង ផ្តល់​អោយអ្នក​នូវ​ភាព​រីករាយ​ក្នុង​ការ​ស្នាក់នៅ​​ រួមជាមួយបន្ទប់ទឹកដ៏ប្រណិត ដែលមានទឹកផ្កាឈូកនិងអាងត្រាំទឹកផងដែរ។

កក់ឥឡូវនេះ

បឹងហ្គាឡូ ព្រីមែរ

ប្រសិនបើអ្នកចង់បានកន្លែងសម្រាកលំហែកាយកាន់តែធំទូលាយនោះ បឹងហ្គាឡូព្រីមែរចំនួន១២បន្ទប់របស់យើងគឺជាជម្រើស​សម្រាប់លោក​អ្នក ជាមួយនឹង​ផ្ទៃទំហំ៧៥ម៉ែត្រការ៉េ ។

សំខាន់ជាងនេះទៅទៀត ភ្ញៀវរបស់យើងពេញចិត្តជាមួយនឹងរានហាលធំទូលាយនិងទីធ្លារខាងក្រោម ដោយមានកូនគ្រែ តុ និងកៅអីបួនផងដែរ។

កក់ឥឡូវនេះ

Spacious and luxurious Premium Khmer Boutique Bungalow in a tropical Cambodian setting
Inviting bedroom in a luxury suite at a Cambodian resort, offering comfort and style

ផ្ទះប្រណិត

បន្ទប់ប្រណិតបំផុត​របស់​យើង​មាន​ចំនួន១០បន្ទប់ ដែលមានទំ​ហំ​ធំទូលាយ​និងជាជាកន្លែងស្នាក់នៅល្អបំផុតដែលពោរពេញដោយផាសុខភាពនិងសុខមាលភាព ប្រចាំនៅក្នុងរមណីយដ្ឋានផ្ទះកសិដ្ឋាន ដោយទំហំរហូតដល់ ៩៧ ម៉ែត្រការ៉េ។ ហេតុដូច្នេះហើយ ភ្ញៀវរបស់យើងមានអារម្មណ៍ដូចនៅផ្ទះរបស់ខ្លួន។

បន្ទប់ប្រណិត​របស់​យើងត្រូវបានសាងសង់ជាប់​ផ្ទាល់​ដី​ ដែលបង្កលក្ខណ្ឌពិសេសសម្រាប់គ្រួសារដែលមានកុមារតូចៗ និងមនុស្សចាស់។ កាន់តែពិសេសជាងនេះទៅទៀត នៅក្នុងបន្ទប់​ខ្លះក៏មានតាំងរូបថត​ ​ដែលជាស្នាដៃដ៏មានតម្លៃរបស់ស្ថាបនិក​យើងគឺលោក ហាន់នេស ស្មីត​ ព្យួរនៅលើជញ្ជាំងផងដែរ។ ពិតជាពិសេសមែន!

កក់ឥឡូវនេះ

មណ្ឌលជួបជុំនៃរីស្សតទាំងមូល:

អាហារដ្ឋាន ផ្ទះកសិដ្ឋាន

ម្ហូបអាហារឈ្ងុយឆ្ងាញ់និងសុខភាពល្អគឺជាគុណតម្លៃនៅ ហ្វាមហៅស៍រីស្សត​ និងស្ប៉ា។ អាហារដ្ឋានបើកចំហរនិងមានខ្យល់អាកាសស្រស់ថ្លាមួយនេះ គឺជាកន្លែងដែលភ្ញៀវរបស់យើងចូលចិត្តជួបជុំនិងជជែក។ អ្នកអាចពិសារអាហារពេលព្រឹកបានយូរ រួចអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ឬក៏នៅជជែកគ្នាលេងចន្លោះរវាងពេលមួយទៅពេលមួយទៀត ។

ចូលទៅកាន់ភោជនីយដ្ឋាន “ផ្ទះកសិដ្ឋាន”

Scenic view of a farm-to-table restaurant at our resort, overlooking the natural beauty of Cambodia.