Relaxed woman enjoying a serene spa treatment, lying on her back in a tranquil setting at Sanctuary Spa

ជម្រក ស្ប៉ា

ផ្ដល់បទពិសោធន៍សម្រាប់ខ្លួនអ្នក​ជាមួយ​បរិយាកាសត្រូពិចនៃកន្លែងថ្មី​របស់​យើង​នៅ ជម្រកស្ប៉ា លើផ្ទៃដី ៨០០០ ម៉ែត្រការ៉េ។ ។ វា​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​និង​ទាក់ទាញ​ភ្ញៀវ​គ្រប់​រូប​ ហើយក៏ជាកន្លែងសម្រាកលំហែនិងបញ្ចូលថាមពលជីវិតឡើងវិញ។

ក្រុមអ្នកម៉ាស្សាដែលមានបទពិសោធន៍របស់យើងនៅទីនេះរង់ចាំបម្រើលោកអ្នក នៅពេលអ្នកចង់ចំណាយពេលវាលាដើម្បីខ្លួនឯង អោយ​មានអារម្មណ៍ស្រស់ស្រាយ និងពោរពេញ​ដោយ​ថាមពល។ យើងផ្ដល់ជូនអ្នកនូវ​ប្រភេទ​នៃការម៉ាស្សាផ្សេងៗ ដើម្បីបង្កើនសុខមាលភាព រក្សាតុល្យភាព និងធ្វើឲ្យសុខភាពប្រសើរឡើងវិញ។

ការព្យាបាល

អ្នកនឹងរីករាយជាឯកជន ឬលក្ខណជាដៃគូជាមួយនឹងការព្យាបាលបែបបូរាណប្រចាំតំបន់អាស៊ីអាគ្នេយ៍ មិនថាអ្នកចង់បានការថែទាំសម្ផស្សផ្ទៃមុខនិងដងខ្លួន ឬអ្នកចង់ទទួលយកការព្យាបាលចលនាដ៏សម្បូរបែបរបស់យើង។

ប្រភេទ ស្ប៉ា

Luxurious stone plunge pool set amidst natural surroundings, offering a peaceful retreat at Sanctuary Spa

អគារសូណា និងអាងត្រាំទឹក

អ្វី​ដែល​ពិសេស​នៅ​ទីនេះ​គឺ​សូណា​​របស់​យើង​ជាមួយ​នឹង​អាង​ទឹក​ថ្ម​ធម្មជាតិ​ដ៏​ទូលាយ ។ វា​ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​សម្រាក​លំហែ​ជាលក្ខណះ​គូស្នេហ៍ ឬ​​បែប​ឯកជន​បន្ទាប់​ពី​ដំណើរកម្សាន្តពេញ​មួយ​ថ្ងៃ​។

សាល យូហ្គា

យូហ្គា​គឺជាសកម្មភាពមួយដ៏ពេញនិយមរបស់ភ្ញៀវជាច្រើនដែលស្នាក់នៅកន្លែងរបស់យើង។ នៅទីនេះ យើងសាល​យូហ្គាចំនួន៣ ដែលផ្តល់នូវបរិយាកាសសមស្របសម្រាប់ការផ្តោតអារម្មណ៏លើខ្លួនឯង រាងកាយ និងចិត្តរបស់អ្នក។ រីស្សត ផ្ទះ​កសិដ្ឋាន​តែងតែទទួលភ្ញៀវជា​ប្រចាំសម្រាប់​​ក្រុមអ្នកហាត់យូហ្គានិង​ភ្ងៀវដទៃទៀត ​ដើម្បីទទួលបានបទ​ពិសោធពីការរៀន​សមាធិ និង​ការធ្វើឲ្យ​អារម្មណ៍​ស្ងប់ស្ងាត់។

Two women practicing yoga in a serene natural environment, reflecting peace and mindfulness at Farmhouse Resort & Spa’s yoga retreat

អាងហែលទឹកសម្អាតដោយអំបិល

នៅរីស៊ត ផ្ទះកសិដ្ឋាន របស់យើងទទួលស្វាគមន៏ពិសេស​សំរាប់​គ្រួ​សារ​ដែលមាន​កូន​តូចៗ​។ ដោយឡែកសម្រាប់អាងទឹកសម្អាតដោយអំបិលនៅក្នុងជម្រកស្ប៉ា​របស់យើង​គឺសម្រាប់​តែ​មនុស្សធំដែលស្នាក់នៅរីស្សតរបស់យើងតែ​ប៉ុ​ណ្តោះ​ ដែលអាចសម្រាកលំហែជាមួយភាពស្ងប់ស្ងាត់នៅទីនេះ។

ក្លិបហាត់ប្រាណ

កន្លែងហាត់ប្រាណរបស់យើង​មានបំពាក់គ្រឿងបរិក្ខាដ៍សមស្រប មានបិរយាកាសត្រជាក់ ហើយអ្នកក៏​អាចមើលឃើញទៅអាងហែលទឹក​ដ៏ធំ ដែលស្ថិ​ត​នៅ​ចំ​ណុច​កណ្តាល​បរិវេណ​ជ​ម្រក​ស្ប៉ារបស់យើង ដែល​ជួយកាត់បន្ថយភាព​នឿយហត់​ពី​ការ​​ហាត់ប្រាណ​របស់​អ្នក ហើយអាចឲ្យអ្នករកឃើញថាទីណាជាជម្រើសបន្ទាប់ពីការហាត់ប្រាណរបស់អ្នក​​។

ដំណើរស្វែករកសកម្មភាពសហគមន៍:

កម្មវិធីសកម្មភាពខាងក្រៅរីស្សត

ភ្ញៀវរបស់ហ្វាមហៅស៍រីស្សត នឹងទទួលបានបទពិសោធន៍បន្ថែមពីជីវិតតាមជនបទនៃប្រទេសកម្ពុជា។ ទោះបីកន្លែងខ្លះនៅឆ្ងាយៗពីកន្លែងអ្នកទេសចរណ៏ធ្លាប់បានទៅដល់ ប៉ុន្តែភ្ញៀវយើងអាចកក់ដំណើរកម្សាន្តនេះ​បានជាប្រចាំ។ មិនថាលោកមានពេលតែខ្លីតែ២ម៉ោងឬមានពេលពេញមួយថ្ងៃនោះទេ ពួកយើងនឹងផ្ដល់ជម្រើសដំណើរកម្សាន្តអោយត្រូវសម្រាប់លោកអ្នក។

សកម្មភាពផ្សងព្រេង