ភោជនីយដ្ឋាន "ផ្ទះកសិដ្ឋាន"

មុខម្ហូបដ៏ឈ្ងុយឆ្ងាញ់នៅក្នុងភោជនីយដ្ឋាន ផ្ទះកសិដ្ឋាន ត្រូវបានរៀបចំឡើងដោយគ្រឿងផ្សំពីក្នុងកសិដ្ឋានរបស់យើងផ្ទាល់​ដែល​ដាំ​នៅ​គ្រប់ទីកន្លែងដែលអាចធ្វើទៅបានលើ​បរិវេណផ្ទៃដី ១៥០ហិតារបស់គម្រោងអង្គការតុក​កែ​ញញឹម​កម្ពុជា ។ បន្លែនិងផ្លែឈើភាគច្រើនត្រូវបានដាំនៅលើដីវាល​និងច្បារដំណាំរបស់យើង។ ត្រី និងសត្វចិញ្ចឹងផ្សេងៗដូចជាមាន់និងគោជាដើម ត្រូវបានបង្កាត់ពូជនិងចញ្ចឹមដោយបុគ្គលិកសិដ្ឋានរបស់យើងផ្ទាល់។

លក្ខណបែបនេះធ្វើអោយយើងមានគ្រឿងផ្សំ​ថ្មីៗ​ ស្រស់ៗ ដែលជាចំនុចពិសេសសម្រាប់ការចំអិនអាហារដ៏ល្អឥតខ្ចោះនៅក្នុងផ្ទះបាយរបស់យើង។ សូមសាកល្បងដោយខ្លួនឯង ដើម្បីទទួលបានអាហារដ៏មានឳជារស។​